Serey is utilizing Blockchain technology

2.0

C
ជំនាន់ថ្មីដែលនឹងមកដល់នាពេលខាងមុខក្នុងពិភពគ្រីពតូដែលការវិនិយោគពឹងផ្អែកលើវិធីចងការ ការធ្វើទីផ្សារតាមលក្ខណៈពីរ៉ាមីត ដ៏ធំដែលបានបាត់មុខ មួយរយៈធំ ក្រោមមូលហេតុ ត្រូវរងការហ៊េក ដោយ DDoS កន្លងមកនោះ កំពុងតែត្រៀមលេចមុខជាថ្មី ជាមួយនឹង ឈ្មោះដដែល តែក្លែមកន្ទុយថ្មីគឺ 2.0។ Bitconnect 2.0 នឹងមកជួប អ្នកដែលចូលចិត្ត និងធ្លាប់ខូចចិត្តដោយវានៅពេលឆាប់ៗខាងមុខនេះតាមរយៈ គេហទំព័រ www.bitconnect.io ![image](https://img.esteem.ws/9m4fx64mb6.jpg) គួររំលឹកផងដែរថា Bitconnect បានបង្កើតអនុស្សាវរីយ៍ ដល់អ្នកវិនិយោគនៅជុំវិញពិភពលោក ឲ្យអស់ទឹកប្រាក់ ប្រមាណ ២.៦ពាន់លានដុល្លារ។ ក្នុងនោះប្រហែលជាមានអ្នកវិនិយោគកម្ពុជាមិនតិចអ្នកទេដែលរងការខាតបង់។ ក៏ប៉ុន្តែមានក្រុមមនុស្សលាក់ពុត មួយចំនួនជួយបកស្រាយឲ្យ Bitconnect បានរួចខ្លួនយ៉ាងល្អ ខណៈច្បាប់មិនទាន់អនុវត្តនូវគតិយុត្តទៅលើខ្លួន។ ![image](https://img.esteem.ws/3o83z78v32.jpg) មិនមែនតែ Bitconnect ទេដែលនឹងត្រៀមចេញល្បែងឈុតថ្មី 2.0 ចំពោះ Hextracoin ក៏នឹងលេចមុខផងដែរ តាមរយៈគេហទំរ www.hextracoin.io។ ![image](https://img.esteem.ws/gpugwk4pw4.jpg) នេះហាក់ដូចជាស្របពេលគ្នាបន្តិចដែរ ឬក៏ប្រហែលជាក្រុមតែមួយ ដែលមើលទៅប្រមូលលុយបានច្រើនពីវគ្គមុន។ អ្វីដែលពិសេស នឹងគួរឲ្យរងចាំលើសពីនេះ គឺវាគ្មិនដែលនិយមពោលថា ខ្មែរជួយខ្មែរ លេចមុខចូលមកផ្សព្វផ្សាយនិងកៀងគរ អ្នកមានលុយឲ្យលេងល្បែងនេះជាថ្មី។ ជូនពរសំណាងល្អ មិនបាត់បង់គ្រួសារ មិត្តភាព លេងដោយសុវត្ថិភាព ពេលកាសទាំងនេះបើកជាថ្មីវិញ។
0.000 SRY$0.00
Global

Comments